ជំងឺរលាកតម្រងនោម
ជំងឺរលាកតម្រងនោមមានពីរប្រភេទៈរលាកតម្រងនោមរយៈពេលខ្លីនិងរលាករាំរៃ។
I.រលាកតម្រងនោមរយៈពេលខ្លី
១)លក្ខណៈទូរទៅ
ក្នុងការព្យាបាលរលាកស្ពានតម្រងនោមមានអាការៈកើតឡើងភ្លាមៗ ទឹកនោមមានប្រូតេអ៊ីន(ឈាម),ហើម(ជើង មុខ…)និងសម្ពាធឈាមខ្ពស់។
បច្ចុប្បន្ននេះដោយសារការជឿនលឿននៃវិទ្យាសាស្រ្ត ជាពិសេសបច្ចេកទេសធ្វើកោសល្យវិច័យតម្រងនោម
ហើយត្រូវបានព្រមព្រៀងគ្នា: រលាកតម្រងនោម (រលតរខ) គឺមិនមែនគ្រាន់តែមានរោគសញ្ញាសាមញ្ញនោះទេតែវាមានលក្ខណៈរលាកប្រពន្ធ័ចំរោះទឹកនោម។ការដំបៅភ្នាសកោសិកាតូចៗដែលកើតឡើងមិនត្រឹមតែមកពីការឆ្លងមេរោគ
Streptococcusតែវាអាចជា staphylococci,Pneumococci,ឬការរលាកសំនុំចំរោះទឹកនោមដោយវីរុស។ជាមួយគ្នានេះដែរវាបានបញ្ចេញរោគសញ្ញាតាមរយៈជំងឺlupusពណ៑ក្រហម រលាកជុំវិញសរសៃឈាម(ពកដុំៗ)។ជម្ងឺរលាកស្ពានតម្រងនោមនេះមានលក្ខណៈលឿន
រហ័ស និងអ្នកជំងឺអាចស្លាប់ក្នុងរយៈពេល 6 ខែប្រសិនបើមិនមានការព្យាបាល។
២)រោគរាតត្បាត
អត្រាកើតជំងឺនេះ:ជាទូទៅនៅក្នុងប្រទេសតំបន់ត្រូពិក ប្រទេសកំពុងអភិវឌ្ឍ(ទ្វីបអាហ្រ្វិក តំបន់ការាបៀន- Caribé អាស៊ី អាមេរិកខាងត្បូង ... )
ទាក់ទងនឹងភេទនិងអាយុ: កើតចំពោះកុមារ 3 ទៅ 8 ឆ្នាំ, ក្មេងប្រុសគឺមានច្រើនជាងក្មេងស្ត្រី (សមាមាត្រនៃប្រុស /ស្រី = 2/1) ។ ជាទូទៅជួបប្រទះមនុស្សពេញវ័យតិចជាងក្មេង។
ភ្នាក់ងារបង្ករជំងឺ៖
រលាកស្ពានតម្រងនោមបណ្តាលមកពីរបាក់តេរីនិងមិនមែនបាក់តេរីៈ
-បណ្តាលមកពីបាក់តេរី៖បាក់តេរីដែលតែងបង្ករជំងឺគឺ hemolytic streptococcus ប៉ែលតាក្រុមA។Pathogenic strains បង្ករជំងឺគឺ strains 12 និងផ្សេងទៀត(1, 2, 4, 18, 24, 25, 49,55, 57, 60); stains 4,
12, 24 បើឆ្លងបាក់តេរីនៅត្រង់បំពង់ក;stains 14, 19, 50, 55, 57 បើឆ្លងបាក់តេរីតាមស្បែក។
ពពួកបាក់តេរីគ្រួថ្នាក់រួមមាន៖
staphylococcus, pneumococcus,បាក់តេរីគ្រុនពោះវៀន, meningococcal, Klebsiella
pneumoniae, ...
មេរោគមួយចំនួនដែលបណ្តាលឲ្យរលាកបំពង់ក ស្រឡទែន កច្រឹល Chichen pox(បំពង់ក) , Epstein Barr virus, hepatitis B(រលាកថ្លើមB), Cyto Megalo Virus (CMV) ...
ពពូកផ្សិតៈHistoplasmose
ពពួកសត្វល្អិតៈPlasmodium falciparum និង Malariae, Toxoplasma Gondii,តេញ៉ា,...
-បណ្តលមកពីភ្នាក់ងារមិនមែនបាក់តេរី៖
ជំងឺប្រតិកម្មអាល្លែហ្ស៊ីជាមួយពពួកថ្នាំៈ Penicilline, Sulfamide, Vaccineនិងជាមួយអាហារដូចជា ពពួកបង្គា ក្តាម…
ពពួកជំងឺ lupusជាប្រពន្ធ័ រលាកសរសៃឈាមរាងជាដុំពក…។
៣)រោគសញ្ញា
ក្នុងរលាកស្ពានតម្រងនោមរយៈពេលខ្លីដោយបាក់តេរីៈ
ជាទូទៅតែងតែជួបប្រទះច្រើនទៅលើកុមារនិងលេចចេញនូវអាការៈឆ្លងបាក់តេរីតាមបំពង់ករនឹងស្បែក។
-តំណាក់កាលចាប់ផ្តើមៈមានភាពរហ័ស ប៉ុន្តែមានលក្ខណៈសម្គាល់មួយចំនួនដូចជា
អស់កម្លាំងរាងកាយទាំងមូល គ្រុនមានសីតុណ្ហភាពពី 38 – 39អង្សារឬស្រាលជាងន្នឹង។
ឈឺចង្កេះទាំងស្តាំនឹងឆ្វេង បញ្ហារំលាយអាហារ មិនឃ្លានអាហារ ឈឺពោះ ចង្អោក៏អាចនៅតែរលាកស្បែក
រលាកបំពងកពេលចូលមន្ទីពេទ្យហើយ។
-តំណាក់កាលលេចចេញទាំងស្រុងៈ
ហើម: ដំបូងជាធម្មតាលេចឡើងនៅលើមុខ ដូចជាហើមត្របកភ្នែកនឹងក៏បាត់ទៅវិញយ៉ាងឆាប់រហ័សប៉ុន្តែអាចរីករាលដាលចុះក្រោម ហើមរាងកាយទាំងមួល ហើមនេះអាចកត់សម្គាល់ដោយ:ហើមទន់ ពណ៑ស ចុចទ្រុឌ ថ្លុក។ហើមភ្នែកជើង
ប្រអប់ជើងនិងបាតជើង។អាចហើមខ្លាំង ហើមរាងកាយទាំងមូលដូចជា ដក់ទឹកនៅភ្នាសសួត ភ្នាសពោះ
ហើមសួត ហើមខួរក្បាល។ហើមនេះគឺអស្រ័យទៅលើការបរិភោគ របបអាហារ។
នោមតិចឬអត់មានទឹកនោមៈកើតឡើងលឿន
ទឹកនោមត្រឹមតែ500 - 600 មីលីលីត្រ /24 ម៉ោង។
នៅពេលដែលទឹកនោម (ទឹកនោមនៅក្រោម 500ml / 24 ម៉ោង) ឬគ្មានទឹកនោម(ទឹកនោមនៅក្រោម 100ml / 24 ម៉ោង)។
សម្ពាធឈាមខ្ពស់: លើសឈាមទាំងពីរគឺអតិបរមានិងអប្បបរមា បង្ហាញឱ្យឃើញច្បាស់ក្នុងពីរសប្តាហ៍ដំបូង។ ជាង
60%នៃរលាកតម្រងនោមនេះមានសម្ពាធឈាមខ្ពស់។ ហើមសួតក្នុងរលាកតម្រងនោមនេះកើតឡើងតាមរយៈកើនសម្ពាធឈាម
ហើម និងជំងឺខ្សោយបេះដូងឆ្វេង។
នោមឈាម:តិចទូចណាស់ក្នុងការជួបប្រទះនោមឈាមខ្លាំង
ជាញឹកញាប់លេចឡើងឆាប់ជាមួយការហើម ទឹកនោមពណ៌ក្រហមនិងមានពណ៌ក្រហមចាស់ខ្លាំង(ខណៈពេល Hemoglobin នៅលើ 300.000 / នាទី) ។ ទូទៅតែងជួបប្រទះការនោមឈាមកម្រិតស្រាល។ងាយនឹងបែកបាក់ខូចHemoglobin។សរសៃHemoglobin អាចបញ្ជាក់បានថាមានHemoglobin ធ្លាក់ពីស្ពានតម្រងនោម(court)។នោមឈាមកម្រិតខ្លាំងមានលក្ខណៈឆាប់ជា ចំនែកនោមឈាមកម្រិតស្រាលអាចមាន Hemoglobinពី៣ទៅ៦ខែ។នៅមានតទៀត...ស្អែកខ្ញុុំនឹងដាក់រូបនិងសរសេរបង្ហើយ។