quang cao

Sunday, February 12, 2017

ជំងឺទឹកនោមផ្អែម(diabetes)-រោគសញ្ញានិងការព្យាបាល

   ជំងឺទឹកនោមផ្អែមក្នុងពេលបច្ចុប្បន្នមានការកើនឡើងជាលំដាប់ដោយសារការបរិភោគមិនសមស្រប ការបណ្តាលឲ្យធាត់ហួសកំណត់ មិនមានការហាត់ប្រាណប្រចាំថ្ងៃនិងមួយផ្នែកទៀតទាក់ទងទៅនិងសែន ដែលបណ្តាលឲ្យមានការប្រែប្រួលអរមូនក្នុងសារពាង្គកាយ។
 ១/និយមន័យៈ
   -ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃជាមួយនឹងការបញ្ចេញនៃកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកខ្ពស់ជាងធម្មតាដោយរាង្គកាយខ្វះឬត្រូវបានទប់ស្កាត់សកម្មភាពអរមូនអាំងស៊ុយលីនដែលឈានទៅដល់ការខូចខាតការសម្របសម្រួលជាតិស្ករក្នុងឈាម ។
  -នៅពេលដែលកើតជំងឺទឹកនោមផ្អែម សារពាង្គកាយយើងមិនបានបំលែងកាបូអ៊ីដ្រាតដែលមានក្នុងអាហារបរិភោគប្រចាំថ្ងៃដើម្បីបង្កើតថាមពល។ហេតុនេះហើយទើបបង្កឱ្យមានការកើនឡើងនៃជាតិស្ករក្នុងឈាមជាលំដាប់។ ជាតិស្ករក្នុងឈាមបានស្ថិតស្ថេរក្នុងកម្រិតមួយខ្ពស់ និងបង្កើនហានិភ័យនៃជំងឺសរសៃឈាម-បេះដូង បណ្តាលអោយដំបៅក្នុងសរីរាង្គផ្សេងទៀតដូចជាភ្នែកនិងតម្រងនោម  សរសៃប្រសាទនិងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។
២/ចំនែកថ្នាក់ជំងឺទឹកនោមផ្អែម
  -ប្រភេទមួយៈបណ្តាលមកពីលំពែងបញ្ចេញអរមូនអាំងស៊ុយលីនមិនគ្រប់គ្រាន់។ជារឿយៗកើតឡើងទៅលើកូនក្មេង។
 ​ -ប្រភេទពីរៈលំពែងនៅតែបញ្ចេញប៉ុន្តែសកម្មភាពអាំងស៊ុយលីនត្រូរបានរារាំង មានន័យថាសារពាង្គកាយនៅតែបញ្ចេញអាំងស៊ុយលីនតែពុំអាចដឹកនាំស្ករទៅឲ្យបណ្តាលកោសិកាបាន។
 ៣/មូលហេតុនៃការបង្ករជំងឺ
មូលហេតុបង្ករជំងឺទឹកនោមផ្អែមមិនទាន់ត្រូវបានកំណត់ច្បាស់លាសទេ។ មូលហេតុអាចជាកត្តាហ្សែន ការរស់នៅ គ្មានតុល្យភាពរបបអាហារ បរិភោគសាច់ក្រហមច្រើន ជាតិខ្លាញ់និងកាបូអ៊ីដ្រាតខ្ពស់ លើសទម្ងន់ ... គឺជាកត្តាហានិភ័យនាំឱ្យមានជំងឺទឹកនោមផ្អែមប្រភេទ១។ ប្រសិនបើឪពុកម្តាយមានជំងឺទឹកនោមផ្អែម កូនរបស់ពួកគាតក៏ងាយនឹងកើតជំងឺនេះណាស់។ ការសិក្សាជាច្រើនបានបង្ហាញថាអត្រានៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី 2ខ្ពស់ចំពោះមនុស្សដែលធាត់លើសទម្ងន់់ជាងមនុស្សធម្មតា(ញឹកញាប់ជួបប្រទះក្នុងវ័យចំនាស់)។
 ៤/រោគសញ្ញាជំអឺទឹកនោមផ្អែម
   -នោមច្រើនៈនោមចេញជាតិស្ករក្នុងឈាម ជាញឹកញាប់កើតមានឡើងនៅពេលយប់។
   -ឆាប់ស្រេកទឹកៈសារពាង្គកាយត្រូរការទឹកមកបង្គ្រាប់ទឹកដែលបាត់បង់ធ្វើឲ្យអ្នកជំងឺផឹកច្រើននោមច្រើន។ដូច្នេះត្រូវកំណត់របបអាហារត្រឹមត្រូវដើម្បីរក្សាជាតិស្ករក្នុងឈាមនៅកម្រិតទាប។
   -ស្រកគីឡូៈអ្នកជំងឺស្រកគីឡូក្នុងរយៈផ្ទុកជំងឺនេះចន្លោះ២ទៅ៣ខែ។នោះបណ្តាលមកពីអាំងស៊ុយលីនមិនអាចបញ្ជួនជាតិស្ករក្នុងឈាមទៅឲ្យកោសិកាផលិតថាមពលនិងប្រូតេអីុនបាន ដូច្នេះហើយសារពាង្កកាយក៏បំបែកគ្លីកូសែនដើម្បីផ្គត់ផ្គង់ថាមពលដែលនាំឲ្យស្រកគីឡូ។តំរងនោមក៏មមាញឹកក្នុងការបង្ហូរស្ករដែលលើស និងបណ្តាលឲ្យបាត់បង់ថាមពល។
   -ឆាប់ឃ្លានៈនៅពេលជាតិស្ករក្នុងឈាមថយចុះ(នោមចេញ)សារពាង្គកាយធ្វើឲ្យឃ្លានដើម្បីបំពេញជាតិស្ករសម្រាប់ដំណើរការកោសិកា។
   -រមាស់និងស្ងួតស្បែកៈជាពិសេសនៅកន្លៀតដូចជាកករ ក្លៀកជាដើម។ទាំងនេះគឺដោយសារសារពាង្គកាយមានដំណើរការទប់ស្កាត់អាំងស៊ុយលីន។
   -ស្នាមរបួសមិនងាយសះ ៈព្រោះដាច់សរសៃរឈាមដាយសារមានជាតិស្ករច្រើនក្នុងសរសៃរឈាមអក់ទែនិងវ៉ែន ដែលធ្វើឲ្យឈាមពិបាកធ្វើចលនាទៅគ្រាប់កោសិកាជាហេតុនាំឲ្យមុខរបួសមិនងាយសះ។
   -ងាយឆ្លងពពួកផ្សិត(Yests)៖ងាយនឹងឆ្លងជំងឺ ជាពិសេសនៅលើប្រដាប់ភេទស្រ្តី។
   -ឆាប់ហត់និងពិបាកទ្រាំៈដោសសារខ្វះការផលិតថាមពល នាំឲ្យអ្នកជំងឺងាយនឹងឆាប់ខឹង។
   -ចុះខ្សោយភ្នែកៈមើលមិនច្បាស់ មើលបែក របួសលើភ្នែក។
 ៧/ការកំណត់ថាកើតជំងឹទឹកនោមផ្អែម
   -HbA1c>=6,5%
   -ស្ករក្នុងឈាមពេលឃ្លាន>=7mmol/l(>=126mg/l)
   -ស្ករក្នុងឈាមក្រោយ២ម៉ោងក្នុងពិសោធន៍ ផ្ទុកglucose>=11,1mmol/l(>=200mg/dl)
   -រាលពេលវេលា Glucose>=11,1mmol/l(>=200mg/l)
 ៦/ការព្យាបាល
   -បរិភោគសមស្រប(កាត់បន្ថយស្ករ​ សាច់...) ហាត់ប្រាណ រក្សាជាតិស្ករ តេសជាតិស្ករប្រចាំថ្ងៃ
   -លេបឬចាក់អាំងស៊ុយលីន(តាមវេជ្ជបញ្ជាឬឧសថការី)


  ​​​


No comments:

Post a Comment